ក្រុម​ហ៊ុនកម្ពុជា​តេលា​បាន​បង្កើត​បណ្តាញ​ចែក​ចាយ​ ដើម្បី​ឆ្លើយ​តប​និង​ការ​ផ្គត់​ផ្គង់​ និង​តម្រូវ​ការ​របស់​អតិ​ថិ​ជន​។ គោល​ដៅ​នៃ​បណ្តាញ​របស់​យើង ​គឺ​ចែក​ចាយ​ប្រេង​ឥន្ធនៈ​ ហ្គាស​ ​និង​ប្រេង​ទៅ​ស្ថានីយ ​​ដេប៉ូ​ ដៃ​គូ ​និង​អាជីវកម្ម​ផ្សេង​ទៀត​។​ យើង​មាន​បុគ្គលិក​​ផ្នែក​​បច្ចេក​ទេស​គ្រប់គ្រាន់ ដូច្នេះរាល់សម្ភារៈ ​និង​ឧបករណ៍​​របស់​យើង​តែងត្រូវ​បាន​​ត្រួត​ពិនិត្យ​យ៉ាងទៀង​ទាត់​លើ​សមត្ថភាព​ប្រតិបត្តិការ​ បញ្ហា​សុវត្ថិភាព​ និង​ទិដ្ឋភាព​សំខាន់​ៗ​ផ្សេង​ទៀត​ មុន​ពេល​ចាប់​ផ្តើម​ចេញ​ដំណើរ ។

ស្ថានីយ​ប្រេង និងប្រេង​រំអិល​

ការ​ដឹក​ជញ្ជូន​ផលិត​ផល​របស់​យើង​ពី​ស្ថានីយ​​ប្រេង ​និង​ប្រេង​រំអិល​ទៅ​កាន់​ស្ថានីយ​ឃ្លាំង​ដៃ​គូ​ និង​ ​អាជីវកម្ម​ផ្សេង​ទៀត ​អាច​ជា​កិច្ចការ​ដ៏​លំបាក​មួយ​ ដោយ​សារ​តែ​ចម្ងាយ​រយៈ​ពេល​នៃ​ការ​ដឹក​ជញ្ជូន​ និង​បញ្ហា​ផ្សេង​ទៀត​។ ទោះ​យ៉ាង​ណាក៏​ដោយ ​ក្រុម​ហ៊ុន​​តេលា ​មានឧបករណ៍​យាន​យន្ត ​ដែល​អាច​ជឿ​ជាក់​បាន ​​អ្នក​បើក​បរជំនាញ ​និង​បុគ្គលិក​​បច្ចេក​ទេស​ ដែល​ធ្វើ​ការ​យ៉ាង​មមា​ញឹក ​ដើម្បី​ធានា​ថា​ស្តង់​ដា​សុវត្ថិភាព​ត្រូវ​បាន​បំពេញមុន​ និង​ក្រោយ​ពេល​ចែក​ចាយ​នី​មួយ​ៗ​។ យើង​ចង់ឲ្យ​អតិថិជន​រីករាយ​និង​តម្លៃសេវាកម្ម​ ដែល​ប្រកប​ដោយ​ជំនាញ​វិជ្ជាជីវៈ ​ហើយ​យើង​ក៏​សូម​​អរគុណ​ដល់​ក្រុម​ការងារ​ភ័ស្តុភារ​ ដែលនៅ​ពី​ក្រោយ​​ធ្វើការ​ទាំង​​នេះ​ ដើម្បី​ឆ្លើយ​តប​និង​ការ​ផ្គត់​ផ្គង់ ​និង​តម្រូវ​ការ ​។