សូមស្វាគមន៍​មកកាន់គេហទំព័រ ក្រុមហ៊ុន កម្ពុជាតេលា

កម្ពុជាតេលាជាក្រុមហ៊ុនប្រេងនិងឧស្ម័នឈានមុខគេនៅកម្ពុជា។ ពួកយើង បានដំណើរការ ជាងបីទសវត្សរ៍មកហើយ ហើយក្រុមការងារទាំងអស់តែងតែដើរតាមចក្ខុវិស័យយ៉ាងតឹងរឹង ដែលនោះគឺដើម្បីក្លាយជាក្រុមហ៊ុនប្រេងនិងឧស្ម័នដ៏មានកិត្យានុភាពបំផុតនៅកម្ពុជា។

ដើម្បីសម្រេចចក្ខុវិស័យមួយនេះ ស្ថាបនិកនិងសហការីទាំងអស់បានពឹងផ្អែកលើបេសកកម្ម ក្នុងការផ្តល់នូវផលិតផលនិងសេវាកម្មដែលមានគុណភាពល្អបំផុតជារៀងរាល់ថ្ងៃ។ បន្ទាប់មកទៀត ពួកយើងពឹងផ្អែកលើ គុណតម្លៃស្នូលរបស់កម្ពុជាតេលា ដើម្បីសម្រេចក៏ដូចជាដឹកនាំពួកយើងក្នុងការសម្រេច បេសកកម្មនិងចក្ខុវិស័យ។ គុណតម្លៃស្នូលរបស់យើងរួមមាន ធ្វើការជាក្រុម, ឧត្តមភាព, គណនេយ្យភាព, និងការរៀនសូត្រពេញមួយជីវិត។

‌ស្របតាមចក្ខុវិស័យនិងគុណតម្លៃរបស់ពួកយើង កម្ពុជាតេលាតែងតែស្ថិតនៅជួរមុខជានិច្ច ក្នុងការផ្តល់ជូននូវសេវាកម្មដែលប្រកបដោយភាពច្នៃប្រឌិតនិងមានភាពទូលំទូលាយដល់អតិថិជនគ្រប់រូប។ ជាឧទាហរណ៍ ពួកយើងបានដាក់ចេញនូវ ប័ណ្ណភាពជាដៃគូដែលប័ណ្ណនេះនឹងដើរតួនាទីជួយអតិថិជនគ្រប់គ្រង ការចំណាយទៅលើប្រេងឥន្ធនៈ។

ដូចគ្នានេះផងដែរ ក្រុមហ៊ុនបានពង្រីកមុខងាររបស់តេលាម៉ាត ដោយបានបន្ថែមសេវាកម្មថ្មីៗដូចជាម្ហូបអាហារនិងភេសជ្ជៈ។ ម្ហូបអាហារនិងភេសជ្ជៈ ជាច្រើនមុខរបស់តេលាម៉ាត ជាផលិតផលដែលមានគុណភាពខ្ពស់ ស្របតាមគុណភាពចំណីអាហារអន្តរជាតិ ហើយជាផលិតផលមកពីក្រៅប្រទេស។

ជាងបីទសវត្សមកហើយ កម្ពុជាតេលាបានធ្វើការឥតឈប់ឈរ ដើម្បីបំពេញសេចក្តីត្រូវការ របស់អតិថិជនក៏ដូចជាដើរតាមស្តង់ដារអន្តរជាតិ តាមរយៈការបំពាក់និងធ្វើទំនើបកម្មនានា ដូចជារោងចក្រចម្រាញ់សាំង គុណភាពផលិតផល និង ការយល់ដឹងកាន់តែច្រើនឡើងៗ អំពីសេវាកម្មអតិថិជន ក៏ដូចជា បង្កើនធនធានមនុស្សរបស់ក្រុមហ៊ុន។

ឧកញ៉ា ឈុន អូន

អត្ថន័យនៃនាម និងនិមិត្តសញ្ញា ក្រុមហ៊ុន កម្ពុជាតេលា

គុណតម្លៃ, ចក្ខុវិស័យ និង បេសកកម្ម

នៅក្នុងសកម្មភាពទាំងអស់របស់កម្ពុជាតេលា ពួកយើងតែងតែស្វែងរកគុណសម្បត្តិជាមូលដ្ឋាន ដូចជា ភាពស្មោះត្រង់ សុចរិតភាព ការគោរពគ្នាទៅវិញទៅមក សេចក្តីថ្លៃថ្នូរ ដើម្បីបម្រើផលប្រយោជន៍ និងរួមចំណែកដល់វឌ្ឍនភាពនៃវិស័យនេះ។ ដូចក្រុមហ៊ុនធំផ្សេងៗទៀតដែរ គុណតម្លៃស្នូល គាំពារចក្ខុវិស័យរបស់ពួកយើងបង្កើតវប្បធម៌នៅកន្លែងធ្វើការ និងឆ្លុះបញ្ចាំងពីតម្លៃដែលយើងឈរលើ។ គុណតម្លៃទាំងអស់នេះ គឺជាខ្លឹមសារនៃអត្តសញ្ញាណ ក៏ដូចជាគោលការណ៍ និងជំនឿរបស់ក្រុមហ៊ុនពួកយើង។ កម្ពុជាតេលា មានមោទនភាពដែលបានក្លាយជាអ្នកផ្គត់ផ្គង់ប្រេង និងហ្គាសឈានមុខគេនៅលើទីផ្សារ ជាមួយគោលការណ៍ដូចខាងក្រោម។ ពួកយើងសង្ឃឹមថា យើងនឹងអាចស្វែងរកបានដៃគូដែលមានគុណតម្លៃប្រហាក់ប្រហែលនឹងពួកយើង៖

រួមគ្នាជាធ្លុងមួយ

ក្រុមការងារ គឺជាគ្រឹះនៃអត្ថិភាពរបស់យើង។ ទោះបីជា បុគ្គលិកនីមួយៗមានសមត្ថភាពខ្លាំងប៉ុនណាក៏ដោយក៏ពួកយើងត្រូវបន្តធ្វើការជាក្រុម ដើម្បីសម្រេចលទ្ធផលអោយបានកាន់តែច្រើនឡើងៗ។ ដោយសារតែបុគ្គលិកទាំងអស់ យល់ច្បាស់អំពីគុណតម្លៃស្នូល ពួកយើងជឿជាក់គ្នាទៅវិញទៅមក ដើម្បីបំពេញកាតព្វកិច្ចរៀងៗខ្លួន។

ឧត្តមភាព

ការងាររបស់កម្ពុជាតេលា គឺស្ថិតនៅក្នុងវិស័យដែលងាយទទួលរងគ្រោះថ្នាក់ពីការងារ ដូច្នេះហើយ ពួកយើងទាំងអស់គ្នាត្រូវខិតខំធ្វើការអោយបានល្អទៅតាមវិន័យ និងបទដ្ឋានសុវត្ថិភាព។ ជារៀងរាល់ថ្ងៃ ពួកយើងធ្វើតាម និងថែរក្សាច្បាប់ក៏ដូចជាបទដ្ឋានដែលត្រូវបានកំណត់សម្រាប់សុវត្ថិភាពរបស់បុគ្គលិកទាំងអស់។ ពួកយើងប្តេជ្ញាថានឹងសម្រេចការងារដែលមានគុណភាពខ្ពស់ មានភាពស្រេកឃ្លាន ដើម្បីរៀនសូត្រក៏ដូចជាកែលម្អបន្ថែម។

ក្រេបយកចំណេះដឹង

ពួកយើងទាំងអស់គ្នាកំពុងរស់នៅក្នុងពិភពលោកដែលមានការប្រែប្រួល និងវិវត្តពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះហើយ ជាគុណតម្លៃស្នូលមួយរបស់កម្ពុជាតេលា​ ពួកយើងដើរតាមគុណតម្លៃនៃការរៀនសូត្រពេញមួយជីវិត។ លើសពីការទទួលបាននូវជំនាញថ្មីៗ វាក៏ជាការរៀនពីបទពិសោធន៍របស់យើង និងទទួលស្គាល់ថាការបរាជ័យគ្រាន់តែជាមាគ៌ាមួយសម្រាប់ឆ្ពោះទៅរកភាពជោគជ័យតែប៉ុណ្ណោះ។

គណនេយ្យភាព

មិត្តរួមការងាររបស់ពួកយើងទាំងអស់ ទទួលខុសត្រូវចំពោះភារកិច្ចការងារដែលស្ថិតនៅក្នុងបរិបទការងាររបស់ពួកគាត់ ហើយពួកយើងទាំងអស់គ្នាមានវិជ្ជាជីវៈច្បាស់លាស់ចំពោះមុខងារការងារ។ ដូច្នេះហើយ ពួកយើងសុទ្ធតែអាចសម្រេចភារកិច្ចការងារទៅតាមកាលវិភាគ​ និងក្របខ័ណ្ឌផ្ទាល់ខ្លួនបាន។

ចក្ខុវិស័យ

ជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលទទួលបានការគាំទ្រច្រើននៅព្រះរាជាណាចក្រកម្ពុជា ។​

បេសកកម្ម

ផ្តល់ជូន៖

    1. ប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ និងសេវាកម្មទាន់ចិត្ត​
    2. ផ្តល់ដំណោះស្រាយល្អបំផុតដល់អតិថិជន
    3. តាមរយៈសកម្មភាពបុគ្គលិកពោរពេញដោយភាពស្វាហាប់ និងនីតិវិធីការងារលំដាប់ពិភពលោក

ទីតាំងស្ថានីយប្រេងឥន្ធនៈ​ តេលា

ស្ថានីយផ្គត់ផ្គង់ប្រេងឥន្ធនៈ Super UNL98 / Super Diesel EURO 5: