តេលាម៉ាត គឺម៉ាកយីហោហាងលក់ទំនិញដែលមានភាពល្បីល្បាញមួយដែលបានបើក​ដំណើរការតាំងពីឆ្នាំ២០០២​មកម្ល៉េះ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តេលាម៉ាតបានអភិវឌ្ឍរចនារូបរាងថ្មី ជាមួយនិងការការតុបតែង រូបរាង ភ្លើង និងធ្នើតាំង ប្រកបដោយភាពទាន់សម័យ និងស៊ីវីល័យ​ ព្រមជាមួយការបន្ថែមទំនិញរាប់ពាន់មុខសម្រាប់តម្រូវការអតិថិជន ។

តេលា ម៉ាត

តេលាម៉ាតមានដាក់លក់ទំនិញច្រើនជាង​ ៤០០០មុខ ​សម្រាប់តម្រូវការប្រចាំថ្ងៃរបស់អតិថិជន ហើយគ្រប់មុខទំនិញទាំងអស់ត្រូវបាននាំចូលពីក្នុងស្រុក តំបន់ និងអន្តរជាតិ។ ជាពិសេសគ្រប់មុខទំនិញទាំងអស់ត្រូវបានដាក់តាំង និងរក្សាយ៉ាងត្រឹមត្រូវតាមស្តង់ដា និងបទបញ្ញត្តិប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ។

តេលាម៉ាតគឺធានាផ្តល់ជូននូវផលិតផលដែលមានគុណភាព និងតម្លៃសមរម្យ ហើយតេលាម៉ាតចង់ឃើញគ្រប់អតិថិជនទាំងអស់ទទួលបានអារម្មណ៍ស្វាគមន៍
កក់ក្តៅ រីករាយ និងពេញចិត្តក្នុងការទំនិញទំនិញមានគុណភាព និងការចំណាយដ៏សមរម្យ នៅគ្រប់បណ្តាតេលាម៉ាតទាំងអស់ ។

គ្រប់ទីតាំងតេលាម៉ាតទាំងអស់គឺងាយស្រួលស្វែងរកដែលមានទីតាំងនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈកម្ពុជាតេលាទូទាំងប្រទេសជាមួយនិងកន្លែងអង្គុយ និងសម្រាកមានផាសុខភាព ផ្តល់ភាពងាយស្រួលក្នុងការទទួលអាហារនិង ភេសជ្ជៈរបស់លោកអ្នក។ បន្ថែមលើសពីនេះទៅទៀត អតិថិជនគ្រ​ប់រូបនឹងអាចប្រើ WIFI ដែលមានល្បឿនលឿនដោយសេរី និងមានកន្លែងសាកថ្មយ៉ាងងាយស្រួលផងដែរ។

តេលាស៊ូភើម៉ាត

តេលាស៊ូភើម៉ាត

តេលាស៊ូភើម៉ាត គឺជាឈ្មោះម៉ាកយីហោថ្មីបន្ថែមពីតេលាម៉ាត ដែលចាប់ផ្តើមបើកដំណើរការតាំងពីឆ្នាំ២០១៩។ តេលាស៊ូភើម៉ាតមានផ្តល់ជូនទំនិញច្រើនជាង ៦០០០​មុខ សម្រាប់តម្រូវការប្រចាំថ្ងៃ រួមនិងម្ហូបអាហារចម្អិនរួចស្រស់ៗ បន្លែ ផ្លែឈើ និងនំបុ័ងគ្រប់ប្រភេទ ។ល។

ក្រៅពីមុខទំនិញដែលនាំចូលក្នុងស្រុក តំបន់ និងអន្តរជាតិ តេលាស៊ូភើម៉ាតក៏បានផលិតម្ហូបអាហារដែលចម្អិនរួចដោយខ្លួនឯង ហើយគ្រប់ម្ហូបអាហារទាំងអស់ គឺមាននៅគ្រប់តេលាស៊ូភើម៉ាត ។

គុណភាពទំនិញ និងសុវត្ថិភាពម្ហូបអាហារ គឺជាការជាអាទិភាពចម្បងរបស់យើង
តេលាស៊ូភើម៉ាតចង់ឲ្យអតិថិជនគ្រប់រូបមានអារម្មណ៍សុវត្ថិភាព​ និងមិនមានក្តីបារម្ភនៅពេលទិញទំនិញនៅតេលាស៊ូភើម៉ាត ។

តេលាស៊ូភើម៉ាត មាន៥ទីតាំងនៅក្នុងតេលាសេនត្រលផាក ណតប្រ៊ីដ និរោធ
អង់ស្នួល បាទី និងកំពង់ចាម។

គ្រប់តេលាស៊ូភើម៉ាតទាំងអស់​គឺមានភាពទំនើបស៊ីវីល័យជាងតេលាម៉ាត និងមានទីតាំងធំទូលាយ ទាំងកន្លែងចតរថយន្តកន្លែងអង្គុយ កន្លែងសម្រាក – ព្រមទាំងមានWIFI ល្បឿនលឿន និងកន្លែងសាកថ្មជាច្រើនកន្លែង។