ក្រុមហ៊ុនកម្ពុជាតេលាបានឧបត្ថម្ភ និងប្រគល់រថយន្តមួយគ្រឿងម៉ាក ISUZU សេរីឆ្នាំ2020 ដែលមានតម្លៃជាង ៦ម៉ឺនដុល្លារអាមេរិក ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាព លោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា និង លោកនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា។
ការប្រគល់ជូននេះបានរៀបចំឡើងនៅថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២០ នៅស្នាក់កាលកណ្តាលក្រុមហ៊ុនកម្ពុជាតេលា។ ក្រុមហ៊ុនកម្ពុជាតេលា សង្ឃឹមថារថយន្តមួយគ្រឿងនេះ នឹងអាចជួយសម្រួលដល់ការងារ និងការធ្វើដំណើរមួយចំនួនក្នុងការបំពេញការងាររបស់សមាគមក្នុងការជួយគាំទ្រដល់អតីតយុទ្ធជនកម្ពុជាដែលបានលះបង់ ដើម្បីប្រជាជន និងប្រទសកម្ពុជា ៕