(ភ្នំពេញ)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានផ្ញើលិខិតថ្លែងអំណរគុណជូន លោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា ដែលបានឧបត្ថម្ភស្បៀងអាហារ និងគ្រឿងឧបភោគ បរិភោគ ជូនដល់រដ្ឋបាលខេត្ដកណ្ដាល ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ១៩ ។
អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា កាយវិការ និងទឹកចិត្តដ៏សប្បុរសនេះ បានឆ្លុះបញ្ចាំងពីគុណធម៌ និងវប្បធម៌ចែករំលែក គឺការចេះជួយគ្នាក្នុងគ្រាលំបាក កាយវិការដ៏ប្រពៃនេះ ត្រូវបានប្រជាពលរដ្ឋចង់ចាំទុកក្នុងដួងចិត្ត សាមគ្គីភាពជាតិខ្មែរ ។
សូមជម្រាបថា អំណោយរបស់ឧកញ៉ា ឈុន អូន ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្តកណ្ដាលនោះ រួមមាន៖ អង្ករ២០តោន, មី១០០០កេស, ត្រីខ២០០០យួរ, ទឹកត្រី៦០០យួរ និងទឹកស៊ីអ៊ីវ ៦០០យួរ ។