ជាងបីទសវត្សមកហើយ កម្ពុជាតេលាបានធ្វើការឥតឈប់ឈរ ដើម្បីបំពេញសេចក្តីត្រូវការ របស់អតិថិជនក៏ដូចជាដើរតាមស្តង់ដារអន្តរជាតិ តាមរយៈការបំពាក់និងធ្វើទំនើបកម្មនានា ដូចជារោងចក្រចម្រាញ់សាំង គុណភាពផលិតផល និង ការយល់ដឹងកាន់តែច្រើនឡើងៗ អំពីសេវាកម្មអតិថិជន ក៏ដូចជា បង្កើនធនធានមនុស្សរបស់ក្រុមហ៊ុន។
កម្ពុជាតេលាជាក្រុមហ៊ុនប្រេងនិងឧស្ម័នឈានមុខគេនៅកម្ពុជា។ ពួកយើង បានដំណើរការ ជាងបីទសវត្សរ៍មកហើយ ហើយក្រុមការងារទាំងអស់តែងតែដើរតាមចក្ខុវិស័យយ៉ាងតឹងរឹង ដែលនោះគឺដើម្បីក្លាយជាក្រុមហ៊ុនប្រេងនិងឧស្ម័នដ៏មានកិត្យានុភាពបំផុតនៅកម្ពុជា។
ដើម្បីសម្រេចចក្ខុវិស័យមួយនេះ ស្ថាបនិកនិងសហការីទាំងអស់បានពឹងផ្អែកលើបេសកកម្ម ក្នុងការផ្តល់នូវផលិតផលនិងសេវាកម្មដែលមានគុណភាពល្អបំផុតជារៀងរាល់ថ្ងៃ។ បន្ទាប់មកទៀត ពួកយើងពឹងផ្អែកលើ គុណតម្លៃស្នូលរបស់កម្ពុជាតេលា ដើម្បីសម្រេចក៏ដូចជាដឹកនាំពួកយើងក្នុងការសម្រេច បេសកកម្មនិងចក្ខុវិស័យ។ គុណតម្លៃស្នូលរបស់យើងរួមមាន ធ្វើការជាក្រុម, ឧត្តមភាព, គណនេយ្យភាព, និងការរៀនសូត្រពេញមួយជីវិត។
ស្របតាមចក្ខុវិស័យនិងគុណតម្លៃរបស់ពួកយើង កម្ពុជាតេលាតែងតែស្ថិតនៅជួរមុខជានិច្ច ក្នុងការផ្តល់ជូននូវសេវាកម្មដែលប្រកបដោយភាពច្នៃប្រឌិតនិងមានភាពទូលំទូលាយដល់អតិថិជនគ្រប់រូប។ ជាឧទាហរណ៍ ពួកយើងបានដាក់ចេញនូវ ប័ណ្ណភាពជាដៃគូដែលប័ណ្ណនេះនឹងដើរតួនាទីជួយអតិថិជនគ្រប់គ្រង ការចំណាយទៅលើប្រេងឥន្ធនៈ។
ដូចគ្នានេះផងដែរ ក្រុមហ៊ុនបានពង្រីកមុខងាររបស់តេលាម៉ាត ដោយបានបន្ថែមសេវាកម្មថ្មីៗដូចជាម្ហូបអាហារនិងភេសជ្ជៈ។ ម្ហូបអាហារនិងភេសជ្ជៈ ជាច្រើនមុខរបស់តេលាម៉ាត ជាផលិតផលដែលមានគុណភាពខ្ពស់ ស្របតាមគុណភាពចំណីអាហារអន្តរជាតិ ហើយជាផលិតផលមកពីក្រៅប្រទេស។
សេវាកម្មរបស់យើង
ព័ត៌មាន និងព្រឹត្តិការណ៍
ដំណឹងជ្រើសរើសបុគ្គលិក – ផ្នែកលក់ទំនិញ នៅតេលាម៉ាត
ដំណឹងជ្រើសរើសបុគ្គលិក – មុខតំណែង អ្នកបើកបររថយន្ត
ទីតាំងស្ថានីយប្រេងឥន្ធនៈ តេលា
ស្ថានីយផ្គត់ផ្គង់ប្រេងឥន្ធនៈ Super UNL98 / Super Diesel EURO 5: