តើ «Membership Card» អ្វីជា?

គ្រប់គ្រងការចំណាយប្រចាំខែ និងការប្រើប្រាស់ប្រេងសាំងប្រកបដោយគុណភាព និងត្រឹមត្រូវ គឺជាជាចំណុចសំខាន់នៃការផ្តល់ជូនសេវាសមាជិកភាពតេលា ។

ម្ចាស់អាជីវកម្មអាចគ្រប់គ្រងការប្រើប្រាស់សម្រាប់រថយន្តនីមួយៗ និងការកំណត់កែសម្រួលប្រភេទ និងបរិមាណប្រេងឥន្ធនៈគ្រប់ប្រភេទតាមការចង់បានរបស់ខ្លួន ។

ប្រសិនបើក្រុមហ៊ុនលោកអ្នកចង់បើកគម្រោងគណនី «Membership Card» ជាមួយក្រុមហ៊ុនកម្ពុជាតេលា សូមទាក់ទងមកក្រុមការងារយើងតាមរយៈលេខទូរស័ព្ទ និងអាសយដ្ឋានខាងក្រោម ៖

លេខទូរស័ព្ទ៖ (៨៥៥-១៧/៨៦) ៣៩៧ ​៣៩៧
‌អ៊ីមែល៖ info@telapetroleum.com
អាស័យដ្ឋាន៖ ផ្ទះលេខ C168 មហាវិថីសហព័ន្ធរុស្សី ភូមិ CPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

តើ​ «Membership Card Tela» មានអត្ថប្រយោជន៍អ្វីខ្លះ?

ក្នុងនាមជាក្រុមហ៊ុនឈានមុខ ក្រុមហ៊ុនកម្ពុជាតេលាតែងតែស្ថិតនៅជួរមុខ ដើម្បីផ្តល់សេវាកម្មល្អបំផុតសម្រាប់អតិថិជន និងដៃគូអាជីវកម្មរបស់យើង។

«Membership Card» គឺជាសេវាកម្មថ្មីដែលមាននៅក្នុងស្ថានីយតេលា។ ក្នុងការសហការជាមួយយើង ម្ចាស់អាជីវកម្មទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

  • លោកអ្នកអាចមើលឃើញពីការចំណាយភ្លាមៗ ដោយលោកអ្នកអាចមើលពីប្រវត្តិប្រើប្រាស់ប្រាស់កាត និងព័ត៌មាននានា ។‌
  • តម្លៃប្រេងសាំង តែងតែផ្លាស់ប្តូរជានិច្ច ហើយក្នុងកាតនេះក៏ដូចគ្នាដែរ គឺវាដើរតាមចរន្តទីផ្សារជានិច្ច ។
  • វានឹងជួយលោកអ្នកឲ្យទទួលបានការបញ្ចុះតម្លៃពិសេសដែលអាចកើតមានឡើងក្នុងពេលលោកអ្នកចូលមកទិញប្រេងសាំងពីពួកយើង ។
  • អ្នកប្រើប្រាស់អាចបន្ថែម បន្ថយ លក្ខណៈសម្បត្តិរបស់កាត ដូចជា កម្រិតប្រេងសាំងប្រើប្រាស់ ប្រចាំថ្ងៃឬក៏ប្រចាំខែ ព្រមទាំងកម្រិតចំណាយ តាមទីតាំងនិងពេលវេលា ។
  • ចំពោះការចំណាយវិញ កាតនេះប្រើប្រាស់រូបមន្ត T+7 ដែលមានន័យថា អតិថិជនមានពេលដល់រហូតដល់ ៣៨ថ្ងៃក្នុងការបញ្ចូលលុយដើម្បីទូទាត់ចំណាយនានាដែលកើតមានឡើងក្នុងរង្វង់រយៈពេលនៃការប្រើប្រាស់កាតនេះ ។