ក្រុមហ៊ុន កម្ពុជាតេលា មានផែប្រេងឥន្ធនៈផ្ទាល់ខ្លួន ប្រវែង ១,២៥០ម៉ែត្រ ដែលត្រូវសាងសង់ និងបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន រួមមានដូចជា បំពង់បង្ហូរ និងក្បាលបូមប្រេងជាដើម សម្រាប់ធ្វើប្រតិបត្តិការផ្ទេរប្រេងពីនាវាទៅកាន់ឃ្លាំងផ្ទុក។

នាពេលបច្ចុប្បន្ននេះ ផែប្រេងឥន្ធនៈរបស់ក្រុមហ៊ុនកម្ពុជាតេលា អាចអនុញ្ញាតឲ្យនាវាដែលមានទម្ងន់​ចាប់ពី ៥០០ ទៅ ៦០.០០០ តោន អាចចូលចតបានដោយសុវត្ថិភាព​ និងមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការរបស់ខ្លួន។