នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន កម្ពុជាតេលា មានមណ្ឌលឃ្លាំងប្រេងឥន្ធនៈ និងហ្គាស សំខាន់ៗចំនួន ៥ ​ដើម្បីបំពេញតម្រូវការ​ ដែលកំពុងតែកើនឡើង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មណ្ឌលឃ្លាំងប្រេងឥន្ធនៈ និងហ្គាស ទាំង ៥ របស់ក្រុមហ៊ុន កម្ពុជាតេលា ត្រូវបានសាងសងឡើង ដោយអនុលោមទៅតាមបទដ្ឋានស្ដង់ដារប្រេងអន្តរជាតិ និងត្រូវបានទទួលស្គាល់ដោយស្ថាប័នប្រេងអន្តរជាតិ LLOYD ផងដែរ។

ទីតាំង​មណ្ឌលឃ្លាំងប្រេងឥន្ធនៈ​និង​ហ្គាស​ ​ធំៗ​ទាំង​៥ មាននៅ៖

  1. ចំណតកុងតឺន័រក្រុងព្រះសីហនុ
  2. ទន្លេបិទខេត្តកំពង់ចាម
  3. បឹងព្រីង នៅព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ
  4. បាត់ដឹង តាមបណ្តោយ​ផ្លូវជាតិលេខ ៥
  5. រាជធានីភ្នំពេញ