រោងចក្រផលិតប្រេងរំអិលរបស់ក្រុមហ៊ុនកម្ពុជាតេលា គឺជារោងចក្រដំបូងគេនៅកម្ពុជា​ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ និងបំពាក់ដោយបច្ចេកវិទ្យាស្តង់ដារអន្តរជាតិ និងមានអ្នកបច្ចេកទេស និងវិស្វករគីមី ដែលទទួលការបណ្តុះបណ្តាល​ជាន់ខ្ពស់​។ រោងចក្រនេះ មានសមត្ថភាពផលិតប្រចាំឆ្នាំ ចំនួន ១០.០០០ តោន នៃផលិតផលប្រេងរំអិល ដែលមានចំណាត់ថ្នាក់ផ្សេងៗគ្នា ។