ស្ថានីយតេលា និងដេប៉ូតេលា

ក្រុមហ៊ុនកម្ពុជាតេលាខិតកាន់តែជិតជាមួយនិងអតិថិជន តាមរយៈស្ថានីយ និងដេប៉ូតេលា។ ស្ថានីយ និងដេប៉ូតេលា ជាជម្រើសដ៏សំខាន់ និងជាបែបយុទ្ធសាស្ត្រដែលពួកយើងបានអនុវត្តជាច្រើនឆ្នាំមកហើយ ដើម្បីស្វែងយល់ពីអតិថិជនឲ្យកាន់តែច្បាស់ និងកាន់តែស៊ីជម្រៅ។ ពួកយើងសូមថ្លែងអំណរគុណចំពោះដេប៉ូនិងស្ថានីយទាំងអស់ ដែលបានផ្តល់ជូនអតិថិជននូវប្រេងឥន្ធនៈ និងសេវាកម្មដែលមានគុណភាពល្អបំផុតក្នុងប្រទេសកម្ពុជា។

លើសពីនេះទៅទៀត ស្ថាប័នក្នុងស្រុក និងអន្តរជាតិជាច្រើន បានទទួលស្គាល់គុណភាពផលិតផលប្រេងឥន្ធនៈ និងឧស្ម័នរបស់ក្រុមហ៊ុនកម្ពុជាតេលា។ ក្នុងនោះផងដែរ ក្រុមហ៊ុនកម្ពុជាតេលាបានទទួលវិញ្ញាបនបត្រគុណភាពពីវិទ្យាស្ថានប្រេងអាមេរិក អេភីអាយ-២០០៤ និងអាយអេសអូ ៩០០១-២០១៥ ។

ក្រុមហ៊ុនកម្ពុជាតេលាប្តេជ្ញាបន្តផ្តល់ជូនអតិថិជន នូវប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់តាមរយៈដៃគូអាជីវកម្មនានា និងដៃគូដេប៉ូ ។

ដេប៉ូតេលា

ដេប៉ូតេលា គឺជាឆ្អឹងខ្នងនៃប្រតិបត្តិការក្នុងស្រុករបស់យើង។ លើសពីនេះទៅទៀត គឺដោយសារដៃគូដេប៉ូទាំងអស់ ទើបពួកយើងអាចខិតទៅជិតអតិថិជនបាន នៅទូទាំងប្រទេសកម្ពុជា។ ក្នុងនោះផងដែរ ដេប៉ូក៏បានបង្កើតការយល់ដឹងអំពីម៉ាក និងអត្តសញ្ញាណកម្ពុជាតេលាផងដែរ។ ដូច្នេះរាល់ជំហាននានា សម្រាប់ពេលអនាគត ពួកយើងនឹងនៅតែគិតអំពីដៃគូដេប៉ូ។

សម្រាប់ជំហានបន្ទាប់ ក្រុមហ៊ុនមានគំនិត សម្រាប់ដៃគូដេប៉ូ ដូចជាផ្តល់ជូននូវសេវាកម្មបន្ថែមដែលរួមមាន សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ភោជនីយដ្ឋាន និងផលិតផលជាច្រើនមុខទៀតដែលកំពុងត្រូវបានសិក្សាដោយក្រុមការងាររបស់ពួកយើង។

ដើម្បីជួយដៃគូដេប៉ូ ក្រុមហ៊ុននឹងនៅតាមជួយពង្រីកគុណភាពដៃគូនីមួយៗ ដោយផ្តល់ការបណ្តុះបណ្តាលជាប្រចាំ និង ការចុះទៅសិក្សាទីតាំងដេប៉ូជាប្រចាំ។
ពួកយើងជឿជាក់ថា ជាមួយនិងដេប៉ូរបស់ពួកយើង គោលដៅក្រុមហ៊ុនក្នុងការក្លាយជាក្រុមហ៊ុនប្រេងឥន្ធនៈ និងហ្គាសឈានមុខគេនៅកម្ពុជា និងអាចសម្រេចបាននាពេលឆាប់ៗខាងមុខនេះ។

លក្ខខណ្ឌបើកដេប៉ូ

តម្រូវឯកសារផ្លូវច្បាប់ មានដូចជា៖

‌១- លិខិតអនុញ្ញាតសាងសង់ដេប៉ូប្រេងឥន្ធនៈចេញដោយអាជ្ញាធរពាក់ព័ន្ធ 
‌២- លិខិតចុះបញ្ជីពាណិជ្ជកម្ម ឬក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម 
‌៣- លិខិតបើក ឬប្រកបអាជីវកម្មនៅក្រសួងរ៉ែ និងថាមពល 
‌៤- ត្រូវមានប័ណ្ណប៉ាតង់អាជីវកម្មចេញដោយពន្ធដារ 
‌៥- ឯកសារអត្តសញ្ញាណរបស់អតិថិជន (អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ។ល។) 

‌ស្តង់ដារសំណង់៖ សូមពិនិត្យមើ​លប្លង់ស្តង់ដារ ខាងក្រោម។

‌ចំណាំ៖ សូមទាក់ទងមកក្រុមការងារយើង មុនពេលចាប់ផ្តើមការសាងសង់ តាមរយៈព័ត៌មានខាងក្រោម៖
‌‌ទូរស័ព្ទ: (៨៥៥-១៧/៨៦) ៣៩៧ ៣៩៧ ‌
‌‌អ៊ីមែល: info@telapetroleum.com
‌‌អាសយដ្ឋាន: No.C168, មហាវិថីសហព័ន្ធរុស្សី ភូមិ CPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា