នៅក្នុងសកម្មភាពទាំងអស់របស់កម្ពុជាតេលា ពួកយើងតែងតែស្វែងរកគុណសម្បត្តិជាមូលដ្ឋាន ដូចជា ភាពស្មោះត្រង់ សុចរិតភាព ការគោរពគ្នាទៅវិញទៅមក សេចក្តីថ្លៃថ្នូរ ដើម្បីបម្រើផលប្រយោជន៍ និងរួមចំណែកដល់វឌ្ឍនភាពនៃវិស័យនេះ។ ដូចក្រុមហ៊ុនធំផ្សេងៗទៀតដែរ គុណតម្លៃស្នូល គាំពារចក្ខុវិស័យរបស់ពួកយើងបង្កើតវប្បធម៌នៅកន្លែងធ្វើការ និងឆ្លុះបញ្ចាំងពីតម្លៃដែលយើងឈរលើ។ គុណតម្លៃទាំងអស់នេះ គឺជាខ្លឹមសារនៃអត្តសញ្ញាណ ក៏ដូចជាគោលការណ៍ និងជំនឿរបស់ក្រុមហ៊ុនពួកយើង។ កម្ពុជាតេលា មានមោទនភាពដែលបានក្លាយជាអ្នកផ្គត់ផ្គង់ប្រេង និងហ្គាសឈានមុខគេនៅលើទីផ្សារ ជាមួយគោលការណ៍ដូចខាងក្រោម។ ពួកយើងសង្ឃឹមថា យើងនឹងអាចស្វែងរកបានដៃគូដែលមានគុណតម្លៃប្រហាក់ប្រហែលនឹងពួកយើង៖

រួមគ្នាជាធ្លុងមួយ

ឧត្តមភាព

ក្រេបយកចំណេះដឹង

គណនេយ្យភាព

រួមគ្នាជាធ្លុងមួយ

ក្រុមការងារ គឺជាគ្រឹះនៃអត្ថិភាពរបស់យើង។ ទោះបីជា បុគ្គលិកនីមួយៗមានសមត្ថភាពខ្លាំងប៉ុនណាក៏ដោយក៏ពួកយើងត្រូវបន្តធ្វើការជាក្រុម ដើម្បីសម្រេចលទ្ធផលអោយបានកាន់តែច្រើនឡើងៗ។ ដោយសារតែបុគ្គលិកទាំងអស់ យល់ច្បាស់អំពីគុណតម្លៃស្នូល ពួកយើងជឿជាក់គ្នាទៅវិញទៅមក ដើម្បីបំពេញកាតព្វកិច្ចរៀងៗខ្លួន។

ឧត្តមភាព

ការងាររបស់កម្ពុជាតេលា គឺស្ថិតនៅក្នុងវិស័យដែលងាយទទួលរងគ្រោះថ្នាក់ពីការងារ ដូច្នេះហើយ ពួកយើងទាំងអស់គ្នាត្រូវខិតខំធ្វើការអោយបានល្អទៅតាមវិន័យ និងបទដ្ឋានសុវត្ថិភាព។ ជារៀងរាល់ថ្ងៃ ពួកយើងធ្វើតាម និងថែរក្សាច្បាប់ក៏ដូចជាបទដ្ឋានដែលត្រូវបានកំណត់សម្រាប់សុវត្ថិភាពរបស់បុគ្គលិកទាំងអស់។ ពួកយើងប្តេជ្ញាថានឹងសម្រេចការងារដែលមានគុណភាពខ្ពស់ មានភាពស្រេកឃ្លាន ដើម្បីរៀនសូត្រក៏ដូចជាកែលម្អបន្ថែម។

ក្រេបយកចំណេះដឹង

ពួកយើងទាំងអស់គ្នាកំពុងរស់នៅក្នុងពិភពលោកដែលមានការប្រែប្រួល និងវិវត្តពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះហើយ ជាគុណតម្លៃស្នូលមួយរបស់កម្ពុជាតេលា​ ពួកយើងដើរតាមគុណតម្លៃនៃការរៀនសូត្រពេញមួយជីវិត។ លើសពីការទទួលបាននូវជំនាញថ្មីៗ វាក៏ជាការរៀនពីបទពិសោធន៍របស់យើង និងទទួលស្គាល់ថាការបរាជ័យគ្រាន់តែជាមាគ៌ាមួយសម្រាប់ឆ្ពោះទៅរកភាពជោគជ័យតែប៉ុណ្ណោះ។

គណនេយ្យភាព

មិត្តរួមការងាររបស់ពួកយើងទាំងអស់ ទទួលខុសត្រូវចំពោះភារកិច្ចការងារដែលស្ថិតនៅក្នុងបរិបទការងាររបស់ពួកគាត់ ហើយពួកយើងទាំងអស់គ្នាមានវិជ្ជាជីវៈច្បាស់លាស់ចំពោះមុខងារការងារ។ ដូច្នេះហើយ ពួកយើងសុទ្ធតែអាចសម្រេចភារកិច្ចការងារទៅតាមកាលវិភាគ​ និងក្របខ័ណ្ឌផ្ទាល់ខ្លួនបាន។

ចក្ខុវិស័យ

ជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលទទួលបានការគាំទ្រច្រើននៅព្រះរាជាណាចក្រកម្ពុជា ។​

បេសកកម្ម

ផ្តល់ជូន៖
១. ប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ និងសេវាកម្មទាន់ចិត្ត​
២. ផ្តល់ដំណោះស្រាយល្អបំផុតដល់អតិថិជន
៣. តាមរយៈសកម្មភាពបុគ្គលិកពោរពេញដោយភាពស្វាហាប់ និងនីតិវិធីការងារលំដាប់ពិភពលោក