កៅស៊ូថ្នល់
កម្ពុជាតេលា កំពុងរីកចម្រើនទាំងទំហំ និងការគ្របដណ្តប់ផ្នែកសេវាកម្ម។ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ពួកយើងបានក្លាយខ្លួនជាអ្នកដឹកនាំគម្រោងជាច្រើន ក៏ដូចជាចូលរួមនៅក្នុងគម្រោងប្លែកៗជាច្រើនផងដែរ។ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ កម្ពុជាតេលាបានផ្គត់ផ្គង់ កៅស៊ូ ដល់ទីផ្សារក្នុងស្រុក ហើយបច្ចុប្បន្នជាលទ្ធផល កៅស៊ូបានក្លាយជាអាជីវកម្មថ្មី និងសំខាន់មួយទៀតរបស់កម្ពុជាតេលា ។
តើកៅស៊ូថ្នល់ (Asphalt) ជាអ្វី?
Asphalt គឺជាវត្ថុធាតុដើមដែលមានពណ៌ខ្មៅងងឹត ហើយត្រូវបានផលិតឡើងតាមរយៈការបំលែងប្រេងឆៅ។ គុណភាព និងការប្រើប្រាស់របស់វា ត្រូវបានគេទទួលស្គាល់តាមរយៈលក្ខណៈសម្បត្តិដែលវាអាចការពារការជ្រាបទឹក និងអាចយកមកធ្វើជាកាវបិទបាន។
Asphalt អាចមានរូបធាតុជាអង្គភាពរឹង ឬក៏ពាក់កណ្តាលរឹង ហើយវាអាចបម្លែងខ្លួនពីរូបធាតុមួយទៅមួយទៀតបានយ៉ាងងាយស្រួល ទាំងនេះជាចំនុចពិសេសមួយដែលធ្វើឲ្យគេតែងតែប្រើប្រាស់វា។ ជាឧទាហរណ៍ Asphalt ត្រូវបានគេយកទៅក្រាលពីលើគ្រួស ឬ ក៏ផ្លូវ ដើម្បីធ្វើឲ្យផ្លូវមិនជ្រាបទឹក និងធន។ បន្ថែមពីលើការងារសាងសង់ផ្លូវ វាក៏អាចយកទៅប្រើប្រាស់សម្រាប់ការងារផ្សេងៗទៀតផងដែរ ដូចជា ធ្វើកន្លែងចតយានយន្ត ។
សម្រាប់កម្ពុជាតេលាវិញ ពួកយើងបានផលិតកៅស៊ូសម្រាប់គម្រោងសាងសង់ធំៗជាច្រើនៅកម្ពុជា។ ក្នុងនោះ កៅស៊ូរបស់កម្ពុជាតេលា ត្រូវបានយកទៅក្រាលផ្លូវជាតិលេខប្រាំ ដែលជាគម្រោងផ្លូវជាតិដ៏ធំ និងសំខាន់សម្រាប់ប្រទេសកម្ពុជា។ ជាចំណុចសំខាន់ផងដែរ កៅស៊ូរបស់កម្ពុជាតេលា មានគុណភាពខ្ពស់ ក្លិនមិនប៉ះពាល់ដល់សុខភាព និងមានពណ៌ងាយស្រួលចំណាំ។ នេះអាចនិយាយបានថា កម្ពុជាតេលា មានផលិតផលកៅស៊ូដ៏ល្អបំផុតមួយ ហើយដូចផលិតផលនានាទៀតដែរ ពួកយើងបានផលិតវាតាមរូបមន្តស្តង់ដារអន្តរជាតិ ហើយដឹកជញ្ជូនវា តាមបទដ្ឋាននានា។
បច្ចុប្បន្នយើងមានផលិតផល AC 60-70៖
- CSS-1៖ Cationic slow setting asphalt emulsion
- CRS-2៖ Cationic rapid setting asphalt emulsion
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក៖
ទូរស័ព្ទលេខ៖ (៨៥៥) ១៧/៨៦ – ៣៩៧ ៣៩៧
អ៊ីម៉ែល៖ info@telapetroleum.com
អាសយដ្ឋាន៖ ផ្ទះលេខ C១៦៨ មហាវិថីសហព័ន្ធរុស្សី ភូមិCPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា