យីហោ

អាហារ

នៅពេលដែលលោកអ្នកចូលមកកាន់ស្ថានីយ៍តេលា សូមកុំភ្លេចស្វែងរកសេវាកម្មម្ហូបអាហារ និងនំចំណីរបស់តេលា។ នៅតាមស្ថានីយ៍តេលាទាំងអស់ ក្រៅពីទទួលបាននូវប្រេងឥន្ធនៈដែលមានតម្លៃសមរម្យ និងមានគុណភាពខ្ពស់ ពួកយើងក៏មានម្ហូបអាហារឆ្ងាញ់ៗ និងនំចំណីប្លែកៗជាច្រើនមុខផងដែរ។

ទោះបីជា ស្ថានីយ៍តេលាខ្លះ ស្ថិតនៅឆ្ងាយពីទីក្រុង និងទីប្រជុំជនក៏ដោយក៏មិនមែនមានន័យថា ពួកយើងមិនអាចផ្តល់ជូននូវម្ហូបអាហារ និងនំចំណីនានាបានឡើយ។ នៅពេលដែលលោកអ្នកឃើញស្លាកសម្គាល់ ស្ថានីយ៍តេលា សូមកុំភ្លេចឆ្លៀតចូលមកកាន់ទីតាំងរបស់ពួកយើង ដើម្បីស្វែងរកម្ហូបអាហារក្នុងស្រុក និងនំចំណីម៉ាកអន្តរជាតិដែលមានប្រភពមកពីប្រទេសថៃ ជប៉ុន និងសហរដ្ឋអាមេរិក ជាដើម។

ម្ហូបអាហារទាំងអស់ត្រូវបានបង្កើតឡើងសម្រាប់អតិថិជនដែលចង់ទទួលបានភាពរីករាយ និងស្រស់ថ្លាពេលធ្វើដំណើរឆ្ងាយពីផ្ទះ។ ជាព័ត៌មានបន្ថែម នាពេលបច្ចុប្បន្ននេះ ពួកយើងកំពុងសាងសង់ឧទ្យានកណ្តាលតេលាដែលនឹងផ្តល់ជូននូវប្រភេទម្ហូបអាហារថ្មីៗដូចជា ម៉ាកប៊ឺហ្គឺរ អាមេរិច (The Habit Burger Grill) និងហាងលក់នំប៉័ង (Luna Bakery)។

ភេសជ្ជៈ

ភេសជ្ជៈជាច្រើនមុខនៅតាមស្ថានីយ៍តេលា គឺជាទំនិញផ្តាច់មុខរបស់តេលា។ នេះមានន័យថា ទំនិញទាំងអស់នេះ មានតែនៅតាមស្ថានីយ៍តេលាតែប៉ុណ្ណោះ។ ប៉ុន្តែសូមកុំបារម្ភ លោកអ្នកអាចស្វែងរកភេសជ្ជៈទាំងនេះបាននៅគ្រប់សាខាទាំងអស់របស់ស្ថានីយ៍តេលា។

លោកអ្នកអាចស្វែងរកភេសជ្ជៈដែលឈានមុខគេជាច្រើនប្រភេទមកពីប្រទេសជប៉ុន ថៃ និងបណ្តាប្រទេសមួយចំនួនទៀត។ បូកបន្ថែមជាមួយនឹងហាងនំដ៏ថ្មីស្រឡាង (Luna Bakery) ពួកយើងសង្ឃឹមថា អតិថិជនទាំងអស់នឹងមានឱកាសទទួលបាននូវកាហ្វេដែលមានគុណភាព រួមជាមួយក្លិនឈ្ងុយផងដែរ។

ក្នុងពេលធ្វើដំណើរ សូមកុំភ្លេចចូលមកកាន់ស្ថានីយ៍របស់ពួកយើង ដើម្បីស្វែងរកភេសជ្ជៈថ្មីៗពីកម្ពុជាតេលា។