តើ ប័ណ្ណ​ឥន្ធនៈ គឺជាអ្វី?

ប័ណ្ណ​ឥន្ធនៈ គឺ​ជា​វិធី​ទំនើប​ក្នុង​ការ​ជួយ​លោកអ្នក​ និង​ក្រុម​ហ៊ុន​ទទួល​បាន​នូវ​សេវាកម្ម​ដ៏​ល្អ​បំផុត​។ ក្នុង​នាម​ជា​ក្រុម​ហ៊ុន​ឈាន​មុខ​ប្រ​កប​ដោយ​សេវា​កម្ម​ចម្រុះ​ យើង​ចង់​ឲ្យ​អតិថិជន​គ្រប់​រូប​ទទួល​បាន​តម្លៃ​សេវា​កម្ម​​​ និង​ប្រេង​ឥន្ធនៈ​ប្រកប​ដោយ​គុណ​ភាព​។ ហេតុ​ដូច​នេះ ប័ណ្ណ​ឥន្ធនៈ​ គឺ​ជា​ជម្រើស​ដ៏​ពិសេស​ ដែល​អាចឲ្យ​សមាជិក​របស់យើង​ចាក់​ប្រេង​ឥន្ធនៈបាននៅ​គ្រប់​ស្ថានីយ​តេលា​ គ្រប់​ពេល​វេលា​ដោយ​មិន​មាន​ការ​រំខាន​។ ដៃ​គូ​សហការ​របស់​យើង ដែល​សម​និង​តម្រូវ​ការ​របស់​ប័ណ្ណ​ឥន្ធនៈ ​នឹង​ទទួល​បាន​ប័ណ្ណ​នេះ​ដោយ​ឥត​គិត​ថ្លៃ​ ។

តើ​ប័ណ្ណ​តេលា​មាន​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ?

ជាមួយ​ប័ណ្ណ​ឥន្ធនៈនេះ លោកអ្នក​មិន​ចាំ​បាច់​បារម្ភ​អំពី​ការ​ទូ​ទាត់​ប្រាក់​ រាល់​ពេល​ដែលលោក​អ្នកត្រូវចាក់ប្រេងឥន្ធនៈនៅស្ថានីយ​របស់​យើង​។ ​ប័ណ្ណ​ឥន្ធនៈនេះ​ គឺមិន​ត្រឹម​តែ​អាច​ប្រើ​ប្រាស់​លើ​យាន​យន្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ផ្ដល់​ផល​ប្រយោជន៍​បន្ថែម​ទៅ​កាន់​សកម្មភាព​អា​ជីវកម្ម​របស់លោក​អ្នក​ផង​ដែរ​។ ​ប័ណ្ណ​ឥន្ធនៈអាចឲ្យលោក​អ្នក​តាម​ដាន​ការ​ចំណាយ និង​ការ​ប្រើ​ប្រាស់​ប្រេងឥន្ធនៈ​។ បន្ថែម​ពី​នេះ ​​ប័ណ្ណ​ឥន្ធនៈភ្ជាប់​មក​ជាមួយ​មុខ​ងារ​សុវត្ថិ​ភាព​ពេញ​លេញ​។​ លោកអ្នក​គ្រាន់​តែ​រាយ​ការណ៍​មក​កាន់​ក្រុម​ការងារ​យើង​ ប្រសិន​បើ​បាត់​​​ប័ណ្ណ​ឥន្ធនៈ ។