ក្រុមហ៊ុន កម្ពុជាតេលាមានផ្តល់ជូនសាំងចំនួន បីប្រភេទដែលអតិថិជនអាចរកជាវបាននៅតាមបណ្តាស្ថានីយប្រេង​ឥន្ធនៈ​របស់កម្ពុជាតេលា​​។ Telsol Premium (Unleaded 92 Octane) Telsol Extra (Unleaded 95 Octane) និង​ UNL 98 (Unleaded 98 octane)។ ផលិត​ផល​ឥន្ធនៈ ដែលមានគុណភាពទាំងបីនេះ នឹងជួយឱ្យរថយន្តរបស់អ្នក ដំណើរកា​រ​បានដោយ​រលូន និងមានប្រសិទ្ធភាព ។

Telsol Premium និង Telsol Extra ត្រូវបានរចនាឡើង​សម្រាប់ប្រើប្រាស់​នៅក្នុងម៉ាស៊ីន​បញ្ឆេះ​ដែលប្រើសាំងនៅ​ក្នុងយានយន្ត ព្រមទាំង​ម៉ាស៊ីនចល័ត និងម៉ាស៊ីន​នៅហ្នឹងកន្លែងផ្សេងទៀត​ផងដែរ ។ ផលិតផលប្រេងឥន្ធនៈរបស់យើងទាំងពីរ មានប្រព័ន្ធបន្ថែមទំនើប ដែលធានា​ថា​ម៉ាស៊ីន​របស់អ្នក ដំណើរការដោយប្រសិទ្ធភាពខ្ពស់បំផុត។ UNL 98 គឺជាប្រេងសំាងស៊ុបពែដែលមានគុណភាព និងមានកម្រិតអ៊ុកតានខ្ពស់ ដែលអាចជួយឲ្យសាំងកំពុងបឺតចូលក្នុងតួម៉ាស៊ីន មានចំហេះឡើងទៅដល់ផ្នែកប៊ូស៊ីខាងលើ ហើយធ្វើឲ្យម៉ាស៊ីនរថយន្តដំណើរការល្អ និងលឿន ហើយដល់កម្រិតនៃល្បឿនរថយន្តដែលបានផលិត។ ជាពិសេស​ សម្រាប់រថយន្តទំនើប និងប្រភេទ Supercar មួយចំនួន វាគឺជាតម្រូវការដែលកំណត់ចេញពីរោងចក្រដែលត្រូវ UNL98 នេះតែម្តង ។​

ផលិត​ផលទាំង​នេះអាចប្រើបានសម្រាប់៖ ប្រព័ន្ធធ្វើឱ្យចុះត្រជាក់ដោយប្រើខ្យល់​និងទឹក ម៉ាស៊ី​ន​ប្រើប្រាស់ប្រេងឥន្ធនៈ ២និង៤ស្ដ្រូក ទោចក្រយានយន្ដ រថយន្ដ រថយន្ដក្រុង រថយន្ដដឹកទំនិញ រថយន្ដដឹកទំនិញខ្នាតតូច ម៉ាស៊ីនកាណូត ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនភ្លើង។

ស្ដង់ដារអនុវត្ដ

រាល់ផលិតផលប្រេងឥន្ធនៈនៅ កម្ពុជាតេលា គឺត្រូវនិង ឬលើសពីលក្ខណៈ​បច្ចេកទេស និងតម្រូវ​ការរបស់ក្រុមហ៊ុនផលិតម៉ាស៊ីនធំៗ​ទាំងអស់​ ហើយត្រូវ​ធ្វើតេស្ត ​ត្រួតពិនិត្យកំណកនៅក្នុងម៉ាស៊ីនចាក់​ប្រេងឥន្ធនៈដោយផ្ទាល់ ។

អត្ថប្រយោជន៍

  • សម្អាតប៊ិចសាំងដែលស្ទះ ហើយរក្សាវាឱ្យស្អាតល្អ​ដើម្បីផ្ដល់ថាមពលជាអតិបរមា ។
  • ថែរក្សាសេដ្ឋកិច្ចសន្សំសំចៃប្រេងឥន្ធនៈ និងកាត់បន្ថយការបំភាយឧស្ម័ន ដោយសម្អាតឧបករណ៍ចាក់ប្រេងប៊ិចសាំង និងធានាថាលំនាំ នៃការចាក់ថ្នាំបាញ់ប្រេងត្រូវបានរក្សា នេះដើម្បីជៀសវាងបញ្ហាចំហេះ ដែលអាចបណ្តាលឱ្យការប្រើប្រាស់ប្រេងកើនឡើង និងការកាត់បន្ថយការបញ្ចេញផ្សែង ។
  • សន្សំសំចៃលើការថែទាំ ព្រោះវាមានមុខងារសម្អាតដ៏ល្អប្រសើរ​ជួយឱ្យម៉ាស៊ីនស្អាតល្អ។ លក្ខណៈ​ពិសេសនៃប្រេង គឺការពារ​ភាពសឹករេចរិល នៃប៊ិចសាំង​ និង ប៊ីស្តុង។ សមត្ថភាពការពារប្រឆាំងនិងច្រែះបានយ៉ាងល្អប្រសើរ ដែលប្រឆាំងនិងការសឹករេចរិលនៃគ្រប់ផ្នែករបស់ប្រព័ន្ធប្រេង ។
  • បង្កើន​ប្រសិទ្ធភាព​នៃការបើកបរ ដោយ​សារលំនាំបាញ់ប្រេងមានប្រសិទ្ធភាព​ដោយ​​ប៊ិចសាំងស្អាតល្អ បញ្ជៀសរាល់បញ្ហា​នៃការបើកបរ និង​ការចាប់ផ្ដើមបញ្ឆេះម៉ាស៊ីន។ ប្រេងឥន្ធនៈដែលល្អ គឺមានលក្ខណៈដាច់ដោយឡែកពីសារធាតុដទៃ ដោយ​បានញែក​ទឹក និងសារធាតុផ្សេងទៀត ចេញពីប្រេងឥន្ធនៈ ដើម្បីការពារការប៉ះពាល់ដល់ម៉ាស៊ីន​ពេលដំណើរការ និង​ធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការបើកបរ ។
  • បង្កើនប្រសិទ្ធភាពនៅពេលចាក់ប្រេងឥន្ធនៈ ជាមួយនិងសមត្ថភាពការពារ​មិនឱ្យ​មាន​ពពុះយ៉ាងល្អ​ ដែលការពារមិនឱ្យប្រេងឥន្ធនៈ​កំពប់អំឡុងពេល​ចាក់ប្រេង​ឥន្ធនៈ​ចូលក្នុង​រថយន្ដ ។