តើហ្គាស LPG ជាអ្វី?

ហ្គាស LPG គឺជាឈ្មោះកាត់របស់ឧស្ម័នមួយប្រភេទដែលមានឈ្មោះពេញថា Liquefied Petroleum Gas ។ វាគឺជាហ្គាសមួយប្រភេទដែលងាយស្រួលឆេះ ហើយមានល្បាយជាច្រើនប្រភេទមកពីឧស្ម័នអ៊ីដ្រូកាបូន ដូចជា ប្រូបាន (propane) និងបកត៉ាន (butane) ។ ហ្គាស LPG ត្រូវបានអតិថិជននិយមយកប្រើប្រាស់ជាហ្គាសឥន្ធនៈ នៅក្នុងឧបករណ៍កំដៅ ឧបករណ៍ចំអិនអាហារ និងសម្រាប់យានយន្តមួយចំនួន។

នៅប្រទេសកម្ពុជាវិញ តម្រូវការហ្គាស LPG មានការកើនឡើងខ្ពស់ ក្នុងរយៈពេលប្រមាណប្រាំឆ្នាំចុងក្រោយនេះ។ ការនិយមប្រើប្រាស់ឧស្ម័ននេះ គឺដោយសារតែហ្គាស LPG វាល្អដល់បរិស្ថាន ជាងប្រភេទឧស្ម័នមួយចំនួនទៀត ហើយព្រមទាំងមានតម្លៃថោកជាងផលិតផលប្រេង និងឧស្ម័នមួយចំនួនផងដែរ។ មូលហេតុសំខាន់មួយទៀតនោះគឺ វាងាយស្រួលចល័ត និងមានមាតិកាថាមពលខ្ពស់ ។

ហ្គាស LPG​ របស់កម្ពុជាតេលា

ជាជម្រើសថ្មីមួយសម្រាប់រថយន្ត និងគ្រឿងប្រើប្រាស់ក្នុងផ្ទះ កម្ពុជាតេលាជឿជាក់ថាហ្គាស LPG នឹងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងទីផ្សារហ្គាសកម្ពុជា។ ដោយបានគិតគូពីតម្រូវការ ហ្គាស LPG ដែលកំពុងមានការកើនឡើងនៅក្នុងប្រទេស កម្ពុជាតេលាបានពង្រីកខ្លួនយ៉ាងខ្លាំង និងប្រកបទៅដោយយុទ្ធសាស្ត្រ សម្រាប់ទីផ្សារថ្មីមួយនេះ។ យ៉ាងណាមិញដោយសារតែ កម្ពុជាតេលាជាម៉ាកដែលមនុស្សគ្រប់គ្នាផ្សាភ្ជាប់ គុណភាពជាមួយនិងការជឿទុកចិត្ត ពួកយើងពិតជាចង់ផ្តល់ជូននូវហ្គាស LPG ដែលមានគុណភាព និងសុវត្ថិភាពល្អបំផុតដល់អតិថិជនទាំងអស់គ្នា។

ដូចជាផលិតផលផ្សេងៗទៀតរបស់ក្រុមហ៊ុនកម្ពុជាតេលា ហ្គាស LPG គឺជាផលិតផលដែលត្រូវបានផលិតឡើងតាមបទដ្ឋានសុវត្ថិភាពត្រឹមត្រូវ និងបទដ្ឋានគុណភាពយ៉ាងប្រុងប្រយ័ត្ន។

បន្ថែមពីលើគុណភាព ពួកយើងរក្សាទុក និងដឹកជញ្ជូន ហ្គាស LPG តាមអនុលោមសុវត្ថិភាពដែលក្រុមការងារបានដាក់ចេញ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ រថយន្ត និងផ្ទះមួយចំនួនធំកំពុងប្រើប្រាស់ហ្គាស LPG របស់កម្ពុជាតេលា ហើយនៅពេលដែលតម្រូវការនៅតែកើនឡើង ពួកយើងជឿជាក់ថា កម្ពុជាតេលានឹងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ហ្គាស LPG ឈានមុខគេនៅលើទីផ្សារ ។

អត្ថប្រយោជន៍នៃហ្គាស LPG

ជាការពិតណាស់ ប្រេងឥន្ធនៈ វាមានតម្លៃថោកជាង ហើយវាក៏ងាយស្រួលស្វែងរក មិនថានៅទីណាឡើយ។ ទោះយ៉ាងណាក៏ដោយក៏វាមានហេតុផលជាច្រើនទៀតដែលអ្នកគួរពិចារណា ពេលចង់ប្រើប្រាស់ ហ្គាស LPG របស់កម្ពុជាតេលា។

ខាងក្រោមនេះគឺជាគុណសម្បត្តិមួយចំនួននៃហ្គាស LPG ដែលលោកអ្នកគួរយល់ដឹង៖

  • អង្គធាតុផ្សំរបស់ហ្គាស LPG ល្អចំពោះបរិស្ថាន។ និយាយទៅ វាស្អាតជាងឥន្ធនៈហ្វូស៊ីលដទៃទៀតដែលមានបរិមាណស្ពាន់ធ័រទាប ហើយវាបំភាយកាបូនខ្មៅទាប និងមិនមានការកំពប់ឡើយ ។
  • ប្រសិទ្ធភាពរបស់វា គឺជាចំនុចខ្លាំងមួយទៀត។ ហ្គាស LPG គឺជាឥន្ធនៈដែលពោរពេញទៅដោយថាមពល (តម្លៃកាឡូរីខ្ពស់ជាងឧស្ម័នដទៃទៀត) បើប្រៀបធៀបទៅនិងឧស្ម័នធម្មជាតិ ធ្យូងថ្ម ឬ ក៏ឥន្ធនៈទូទៅផ្សេងទៀត។ បើហ្គាស LPG ដុតកាន់តែក្តៅ វានឹងមានប្រសិទ្ធភាពជាងឧស្ម័នផ្សេងៗទៀត។ នេះមានន័យថា វាល្អសម្រាប់ការប្រើប្រាស់ក្នុងផ្ទះ ។
  • ហ្គាសនេះ វាងាយស្រួលក្នុងការដឹកជញ្ជូនផងដែរ។ ហ្គាស LPG គឺជាប្រភេទឧស្ម័នដែលមានភាពងាយស្រួលខ្ពស់ក្នុងការដឹកជញ្ជូនសម្រាប់ដំណើរឆ្ងាយៗ ទោះបីជាពេលដឹកជញ្ជូនម្តងៗវាមានទំហំច្រើនតោនក៏ដោយ ហើយពេលដឹកជញ្ជូនម្តងៗ ពួកយើងអាចប្រើប្រាស់ស៊ីឡាំងឧស្ម័នសម្រាប់ស្តុកឧស្ម័នឲ្យមានសុវត្ថិភាព ។
  • កម្ពុជាតេលា គឺជាឈ្មោះដែលគួរឱ្យទុកចិត្តនៅក្នុងទីផ្សារ ហើយពួកយើងបានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត ក្នុងការដឹកជញ្ជូន រក្សាទុក និងផ្ទេរហ្គាស LPG ។ មួយវិញទៀត ក្រុមការងាររបស់ពូកយើងទាំងអស់ សុទ្ធតែបានឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវអំពីសុវត្ថិភាពក៏ដូចជារបៀបគ្រប់គ្រងហ្គាសនេះផងដែរ ។