ប្រេងម៉ាសូតថាមពលរបស់ក្រុមហ៊ុន កម្ពុជាតេលា

ប្រេងម៉ាស៊ូតថាមពលរបស់ក្រុមហ៊ុនកម្ពុជាតេលា ​គឺមាននៅគ្រប់បណ្តាញស្ថានីយប្រេងម៉ាស៊ូតទាំងអស់របស់ក្រុមហ៊ុនកម្ពុជាតេលាក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាប្រេងដែលមានគុណភាពខ្ពស់់ដែលបានបង្កើតឡើងសម្រាប់ម៉ាស៊ីនដែលប្រើម៉ាស៊ូតទាំងអស់ ដូចជាសម្រាប់ប្រើជាមួយមធ្យោបាយធ្វើដំណើរ (យានយន្ត) ម៉ាស៊ីនផ្សេងៗ និងសម្ភារៈ ការិយាល័យ (ម៉ាស៊ីនភ្លើងជាដើម)។ ជាមួយនិងប្រព័ន្ធគ្រប់គ្រងកំណកបន្ថែមរបស់ខ្លួន ប្រេងម៉ាស៊ូតថាមពលរបស់ក្រុមហ៊ុន កម្ពុជាតេលា បានធ្វើការសម្អាតលើម៉ាស៊ីនចាក់ប្រេងដែលគាំង និងជួយថែទាំវាឲ្យស្អាតសម្រាប់ថាមពល និងដំណើរការជាអតិបរិមា។

ប្រេងម៉ាស៊ូតថាមពលរបស់ តេលាមានកម្មសិទ្ធ ប្រព័ន្ធបច្ចេកវិទ្យាជឿនលឿន និងប្រព័ន្ធពហុជាតិបន្ថែម ដែលរក្សាឧបករណ៍ចាក់ប្រេងឲ្យស្អាត និងការពារសមាសភាពប្រព័ន្ធប្រេងដើម្បីប្រាកដថាម៉ាស៊ីនប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងមានដំណើរការខ្ពស់។ វាក៏មានភាពរអិល ដើម្បីកាត់បន្ថយភាពសឹករេចរឹលទៅដល់ឧបករណ៍ ចាក់ប្រេង និងសមាសភាពរបស់បំពង់បូមប្រេង។ ប្រេងម៉ាស៊ូតថាមពលរបស់ តេលា ក៏បង្កើននូវថាមពល ការសន្សំសំចៃប្រេង និងកាត់បន្ថយការបំភាយចេញរបស់ប្រេង សន្សំសំចៃលើការថែទាំ ធ្វើឲ្យមានភាពប្រសើរឡើងនៃការចាក់ប្រេងឲ្យមានប្រសិទ្ធភាព និងផ្តល់នូវលំនឹងផ្ទុកយ៉ាងល្អឥតខ្ចោះ ។

ម៉ាស៊ូតស៊ុបពែរ យូរ៉ូ៥ របស់ក្រុមហ៊ុន កម្ពុជាតេលា

ម៉ាស៊ូតស៊ុបពែរ យូរ៉ូ៥ គឺម៉ាស៊ូតស៊ុបពែរដែលមានកម្រិតស្ពាន់ធ័រទាប មានគុណភាពខ្ពស់ និងជាជម្រើសដ៏ល្អបំផុតសម្រាប់យន្តយានប្រើម៉ាស៊ូតគ្រប់ប្រភេទ។ វាជួយកាត់បន្ថយការបញ្ចេញផ្សែងពុល ដូចជាអ៊ុកស៊ីតនីត្រូហ្សែន កាបូនឌីអុកសាយ ស្ពាន់ធ័រឌីអុកសាយ ព្រមទាំងផ្សែង និងក្លិនមិនល្អដែលចេញពីយានយន្ត ទៅបរិយាកាស ដើម្បីជួយការពារបរិស្ថាន។ កម្រិតចំហេះទាបរបស់ម៉ាស៊ូតស៊ុបពែរយូរ៉ូ៥ ជួយសន្សំសំចៃ នៅពេលរថយន្តកំពុងធ្វើដំណើរលើដងផ្លូវ ជាងនេះទៅទៀត កំហាប់ក្រាស់របស់វា គឺសាកសមបំផុតសម្រាប់ប្រើនៅក្នុងប្រទេសដែលមានអាកាសធាតុក្តៅសើម ដូចនៅប្រទេសកម្ពុជាជាដើម ។

ការអនុវត្តន៍

ប្រេងម៉ាស៊ូតរបស់តេលា គឺសមស្របសម្រាប់ប្រើប្រាស់ជាមួយនិងម៉ាស៊ីនដែលប្រើប្រេងម៉ាស៊ូត ដែលមានល្បឿនលឿនខ្លាំង និងមធ្យម។ ម៉ាស៊ីនទាំងនោះរួមមាន ឡានដឹកទំនិញ ឡានក្រុង ឡានដឹកអ្នកដំណើរ Supercarsត្រាក់ទ័រ ឧបករណ៍សំណង់ សម្ភារៈការិយាល័យ ម៉ាស៊ីនភ្លើង ម៉ាស៊ីននាវា ម៉ាស៊ីនបូមទឹក ម៉ាស៊ីនកំដៅ ម៉ាស៊ីនដាំទឹកជាដើម ។

អត្ថប្រយោជន៍

  • ប្រើប្រាស់បានសម្រាប់ម៉ាស៊ីនយានយន្តល្បឿនលឿន និងមធ្យមទាំងអស់
  • ការសន្សំសំចៃប្រេងឲ្យកាន់តែប្រសើរឡើង និងកាត់បន្ថយការបំភាយចេញរបស់ប្រេង
  • ការសម្អាតម៉ាស៊ីនចាក់ប្រេងឲ្យកាន់តែប្រសើរឡើង និងធានាបាន ការថែទាំ ដោយការ បញ្ចៀសបញ្ហាចំហេះ ដែលបណ្តាលមកពីការកើននៃការប្រើប្រាស់ប្រេង និងការបំភាយចេញរបស់ប្រេង
  • ការរារាំងដំណើរការពពុះដែលធ្វើឲ្យការចាក់ប្រេងយានយន្តយឺតយ៉ាវ និងហៀរប្រេងក្នុងពេលចាក់
  • ធ្វើឲ្យប្រេងកាន់តែរអិល និងស្ថេរភាព
  • ឲ្យការចាក់ប្រេងកាន់តែមានប្រសិទ្ធភាព​ សន្សំសំចៃលើការថែទាំ
  • ធ្វើឲ្យការបែកចែងទឹកដាច់ពីគ្នាកាន់តែប្រសើរឡើង
  • ធ្វើឲ្យមានការការពារភាពច្រេះកាន់តែប្រសើរឡើង
  • កាត់បន្ថយនូវការបំភាយរបស់ប្រេង

ស្តង់ដារការអនុវត្តន៍ការងារ

  • រៀបចំការបញ្ជាក់និងតម្រូវការនូវការអនុវត្តន៍ការងាររបស់ក្រុមហ៊ុនសំខាន់ៗទាំងអស់នៃការរចនាម៉ាស៊ីនប្រេងម៉ាស៊ូត ដើម្បីដំណើរការលើប្រេងចំហេះ
  • សម្រេចបាននូវម៉ាស៊ីនចាក់ប្រេង Cummins L10 ដោយរក្សាកម្រិតនៃការ ឆ្លងកាត់តេស្តសម្អាត
  • រៀបចំតម្រូវការតេស្តស្តង់ដារឧស្សាហកម្មជាច្រើនសម្រាប់ការបិទសន្ទះខ្យល់ ភាពរំអិល លំនឹង កម្រិតទឹក និងការអនុវត្តន៍ការងារដែលរារាំងពពុះ