នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន កម្ពុជាតេលា មានមណ្ឌលឃ្លាំងប្រេងឥន្ធនៈ និងហ្គាស សំខាន់ៗចំនួន ៥ ដើម្បីបំពេញតម្រូវការ ដែលកំពុងតែកើនឡើង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
មណ្ឌលឃ្លាំងប្រេងឥន្ធនៈ និងហ្គាស ទាំង ៥ របស់ក្រុមហ៊ុន កម្ពុជាតេលា ត្រូវបានសាងសងឡើង ដោយអនុលោមទៅតាមបទដ្ឋានស្ដង់ដារប្រេងអន្តរជាតិ និងត្រូវបានទទួលស្គាល់ដោយស្ថាប័នប្រេងអន្តរជាតិ LLOYD ផងដែរ។
ទីតាំងមណ្ឌលឃ្លាំងប្រេងឥន្ធនៈនិងហ្គាស ធំៗទាំង៥ មាននៅ៖
- ចំណតកុងតឺន័រក្រុងព្រះសីហនុ
- ទន្លេបិទខេត្តកំពង់ចាម
- បឹងព្រីង នៅព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ
- បាត់ដឹង តាមបណ្តោយផ្លូវជាតិលេខ ៥
- រាជធានីភ្នំពេញ