តាំងនាមឲ្យក្រុមហ៊ុន កម្ពុជាតេលា លីមីតធីត ខ្ញុំសូមថ្លែងអំណរគុណ និងគោរពដល់អតិថិជន ព្រមទាំងដៃគូរបស់ពួកយើង ដែលតែងតែបន្តគាំទ្រក្រុមហ៊ុនកម្ពុជាតេលាតាំងពីដើមរៀងមក ។
ដោយមានកិច្ចសហប្រតិបត្តិការ និងការគាំទ្រដ៏រឹងមាំរបស់អតិថិជន និងដៃគូទាំងអស់ ក្រុមហ៊ុនកម្ពុជាតេលាបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលជិត ៣០ឆ្នាំកន្លងមកនេះ ដើម្បីក្លាយទៅជាក្រុមហ៊ុនចែកចាយនិងផ្គត់ផ្គង់ប្រេងឥន្ធនៈដ៏ធំជាងគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាលទ្ធផល ក្រុមហ៊ុនបានបង្កើតការងារជាច្រើនដល់ប្រជាជនក្នុងស្រុក ដែលនេះវាបានជួយរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។
ក្រុមហ៊ុនកម្ពុជាតេលាត្រូវបានបង្កើតឡើងក្នុងនាមជាក្រុមហ៊ុននាំចូលនិងនាំចេញ ផលិតផលប្រេងឥន្ធនៈ ដើម្បីឆ្លើយតបទៅនិងតម្រូវការប្រេងឥន្ធនៈនៅក្នុងទីផ្សារកម្ពុជាដែលកំពុងកើនឡើងឥតឈប់ឈរ។ យើងមានក្តីសោមនស្សជាខ្លាំង ដែលការងារក៏ដូចជាលទ្ធផលទាំងឡាយរបស់ក្រុមហ៊ុនបានរួមចំណែកដល់សេដ្ឋកិច្ចជាតិដែលបានកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ។
ជាការពិតណាស់ ការបង្កើតនិងការរក្សាដំណើរការអាជីវកម្មដែលមានទំហំធំធេងបែបនេះ គឺមិនងាយស្រួលឡើយ។ វាតម្រូវឱ្យមានយុទ្ធសាស្រ្តអាជីវកម្ម ទំនុកចិត្ត និងការប្តេជ្ញាចិត្ត ដើម្បីជំរុញប្រតិបត្តិ និងការរីកចម្រើនប្រកបដោយនិរន្តរភាព។ ដូច្នេះក្នុងរយៈពេលជិតបីទសវត្សរ៍ចុងក្រោយនេះ ក្រុមហ៊ុនកម្ពុជាតេលាបានធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីបំពេញនិងប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ។ ជាឧទាហរណ៍ ក្រុមហ៊ុនបានបំពាក់និងកែលំអ ទីតាំងបច្ចេកទេស ផលិតផល និងសេវាកម្មអតិថិជន និងសមត្ថភាពធនធានមនុស្សរបស់ក្រុមហ៊ុនយើង ។
ដោយការយល់ពីសារៈសំខាន់នៃនិរន្តរភាពហិរញ្ញវត្ថុ ក្នុងនាមជាសហគ្រាស ក្រុមហ៊ុនកម្ពុជាតេលាក៏ទទួលស្គាល់អំពីសារៈសំខាន់នៃការការពារបរិស្ថានសម្រាប់សុខុមាលភាពរបស់មនុស្សជំនាន់ក្រោយនៅ កម្ពុជាផងដែរ។ ដោយការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះប្រតិបត្ដិការដែលមិនប៉ះពាល់ដល់បរិស្ថាន ក្រុមហ៊ុនកម្ពុជាតេលាទទួលបានពានរង្វាន់អាយអេសអូ ៩០០១: ២០០៨ ។
ជាចុងក្រោយនៅក្នុងឱកាសគម្រប់ខួប ៣០ ឆ្នាំនាពេលខាងមុខរបស់ក្រុមហ៊ុនកម្ពុជាតេលា ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់គ្រប់គ្រងចំពោះការយកចិត្តទុកដាក់ និងបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើការ តាមចក្ខុវិស័យដែលត្រូវបានកំណត់យ៉ាងច្បាស់។ ហើយចក្ខុវិស័យនេះ បានជួយក្រុមហ៊ុនក្នុងការបម្រើអតិថិជនអស់រយៈពេលជិត ៣០ឆ្នាំមកនេះ ដើម្បីក្លាយទៅជា ក្រុមហ៊ុនឈានមុខ នៅក្នុងវិស័យមួយនេះ។ ខ្ញុំរំពឹងថា កម្ពុជាតេលានឹងនៅតែបន្តទទួលបានការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ពីអតិថិជននិងដៃគូរបស់ពួកយើងជាបន្តទៀត ។
ដោយសេចក្ដីគោរព,
ឧកញ៉ា ឈុន អូន
អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា